អស្ចារ្យណាស់ ដូចសភានៅអឺរ៉ុបអីចឹង រដ្ឋសភាកម្ពុជាបើកឱ្យសិស្ស និស្សិតទស្សនា ឈ្វេងយល់ការងារតំណាងរាស្រ្ត
សាស្ត្រាចារ្យ និងនិសិ្សត នៃសាកលវិទ្យាល័យប៊ែលធី ចំនួន១៩០រូប បានមកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
តំណាងរាស្រ្តនិងមន្រ្តីជាន់ខ្ពស់រដ្ឋសភា បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញអំពីប្រវត្តិរដ្ឋសភាកម្ពុជា និងតួនាទីភារកិច្ចរបស់តំណាងរាស្រ្តដល់យុវជនបានសិក្សាឈ្វេងយល់។
នៅឱកាសនោះក្រៅការជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយតំណាងរាស្រ្ត សិស្ស និស្សិត បានចូលទៅទស្សនាសាលប្រជុំពេញអង្គរដ្ឋសភាផងដែរ៕