• The People Post

អស្ចារ្យណាស់ មួយថ្ងៃនាយករដ្ឋមន្រ្តីកម្ពុជា ជួបភ្ញៀវជាតិអន្តរជាតិ ចំនួនបួនក្នុងការនិយាយពីកិច្ចសហប្រតិបត្តិការនិងការធ្វើជំនួញ វិនិយោគនៅកម្ពុជា

នៅថ្ងៃទី៤ ខែមិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ លោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ជួបលោក Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា ជួបលោក លោក Kelvin K. Mo ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា និងជួបពិភាក្សាការងារជាមួយ លោក ចូ សួរអ័រ (Jo Scheuer) ប្រធានសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយប្រតិភូអង្គការសហប្រជាជាតិចំនួន ១៧រូប។