១ម៉ឺនរៀល ១ម៉ឺននាក់» គាំទ្រការព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាការរួមគ្នាជាធ្លុងមួយ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជួយព្យាបាលកុមារកម្ពុជាដោយឥតថ្លៃ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបរិច្ចាគថវិកា ១០លានរៀល ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។