• The People Post

សូមអរគុណជាអនេកប្បការដល់លោក Scott Neeson ដែលបានជួយកុមារកម្ពុជា។

ទោះលោកមានជាតិសាសន៍ដទៃ តែកុមារកម្ពុជាជាច្រើនបានហៅលោកថា «លោកប៉ាៗ»។២០ឆ្នាំហើយ អង្គការមូលនិធិកុមារកម្ពុជា (CCF)របស់លោកបានជួយកុមារទុរគតនៅកម្ពុជាឱ្យមានពន្លឺជីវិតឡើងវិញ។យើងស្តាប់ការរៀបរាប់របស់យុវជនម្នាក់ ដែលបានបីបាច់ដោយ អង្គការមូលនិធិកុមារកម្ពុជា ហើយគាត់មានឱកាសទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។

យើងដកស្រង់សំណេរដើមរបស់គាត់ទំាងស្រុង ដូខខាងក្រោមនេះ ៖

កាលពីប៉ុន្មានឆ្នាំ មុន ខ្ញុំតែងតែងមានក្តីស្រមៃមួយថា ខ្ញុំនឹងអាចបន្តការសិក្សា ថ្នាក់បរិញាបត្រ វិស្វកម្ម នៅបរទេស ជាពិសេសនោះគឺ សហរដ្ឋអាមេរិក។ ក្តីស្រមៃមួយនេះ នៅតែបន្តមាន ប៉ុន្តែវា ហាក់ដូចជា ត្រូវបាន បង្អាក់នៅពេលដែលខ្ញុំដឹងថា ខ្ញុំត្រូវបានបដិសេធពីសាកលវិទ្យាល័យធំៗ ចំនួន ៦ ។ ខ្ញុំក៏នៅតែសញ្ជឹងគិតថា នេះជាអ្វីដែលខ្ញុំត្រូវតែផ្តល់តម្លៃលើខ្លួនឯង ពោលគឺ ខ្ញុំបានខំប្រឹងអស់ពីសមត្ថភាពហើយ ក្នុងរយៈពេល ២ ឆ្នាំកន្លង នេះនៅ សាលា UWC ហើយវាក៏មិនថ្វីទេ ប្រសិនជាខ្ញុំមិនជាប់នោះ។

ប៉ុន្តែ អ្វីៗបានផ្លាស់ប្តូរ នៅពេល ក្រោយពីដឹងថា ខ្លួនបានជាប់អាហារូបករណ៍ ទៅកាន់សាកលវិទ្យាល័យ The University of Oklahoma កាលពីម្សិលមិញនេះ ពោលគឺ ក្តីស្រមៃតូចរបស់ខ្លួនដែលចង់ សាងសង់ ផ្ទះដ៏តូចមួយសម្រាប់ជីដូន បានក្លាយជាការពិតហើយ។

ខ្ញុំមិនដឹងថា គួរតែបរិយាយបែបណា ប៉ុន្តែ ខ្ញុំនៅតែដឹងគុណ ជានិច្ច ចំពោះ ប៉ា Scott Neeson ដែលបានដឹកដៃខ្ញុំអស់រយៈពេល ១២ ឆ្នាំមកនេះ ព្រមទាំង ម៉ាក់ប៉ា ដែលតែងតែលើកទឹកចិត្ត គ្រប់ស្ថានការណ៍ ហើយ ខ្ញុំពិតជា អរគុណជាក្រៃលែង ចំពោះ អ្នកគ្រូ នីន Kram Sokchannin ដែលតែងតែនៅពីក្រោយ ជួយសម្រួលគ្រប់ឧបសគ្គ ដែលខ្ញុំជួបប្រទះ អ្នកគ្រូ សុម៉ាលី Chansomaly Seng ដែលបានជួយកែសម្រួលសំណុំពាក្យ ទៅកាន់សកលវិទ្យាល័យ លោកគ្រូអ្នកគ្រូ មិត្តភក្តិជិតស្និទ្នទាំង ឡាយ ដែលតែងតែនៅជិតក្បែរគ្រប់ពេល ជាពិសេស ម៉ីនាង អ៊ុន លីតា មួយគា សាវិត ស្រីណែត និង អាន ។

ខ្ញុំសង្ឃឹមថា សារមួយនេះនឹង ជួយអ្នកទាំងអស់គ្នា នៅពេលដែលគិតថា ខ្លួនមិនទទួលបានលទ្ធផលដែលរំពឹងទុក និង តស៊ូចំពោះអ្វីដែលបានកំណត់។