• The People Post

ប្រធានព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា រងចាំធ្វើការជាមួយប្រធានថ្មី សភាសាធារណរដ្ឋកូរ៉េ ដើម្បីបម្រើផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតផ្សេងគ្នា អបអរសាទរចំពោះលោក Woo Won-shik ដែលត្រូវបានជ្រើសរើស ជាប្រធានរដ្ឋសភាកូរ៉េខាងត្បូង នីតិកាលទី២២ កាលពីពេលថ្មីៗនេះ។ប្រធានសភាកម្ពុជាអះអាងដូចគ្នាពីការ រងចាំធ្វើការងារដោយជិតស្និទ្ធជាមួយ ឯកឧត្តម Woo Woo-shik ដើម្បីស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។

កិច្ចសហប្រតិបត្តិការដ៏ជិតស្និទរបស់សភាប្រទេសទំាងពីរ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជនកម្ពុជានិងសាធារណរដ្ឋកូរ៉េ៕