• The People Post

ក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងគ្រោងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងកំណែទម្រង់

ក្រុមគ្រូពេទ្យសំខាន់ៗរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យ ទី ៩ ខែមិថុនា ថាខ្លួននឹងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ប្រឆាំងនឹងផែនការកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាលជាការផ្គើនការព្រមានរបស់នាយករដ្ឋមន្ត្រី ដែលថាសកម្មភាពបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃសហគមន៍វេជ្ជសាស្ត្រ។

សមាគមវេជ្ជសាស្ត្រកូរ៉េ ដែលខ្លួននិយាយថាតំណាងឱ្យវេជ្ជបណ្ឌិតប្រមាណ១៤០.០០០នាក់ របស់ប្រទេសនេះ បាននិយាយថា ៧៤ ភាគរយនៃសមាជិក ដែលបានចូលរួមក្នុងការបោះឆ្នោត បានអនុម័ត សកម្មភាពរួម។

ប្រធានសមាគមលោក លីម យ៉ុន តេក (Lim Hyun-taek) បាននិយាយថា ផែនការរបស់រដ្ឋាភិបាលនឹងបំផ្លាញប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស ហើយពុំបានធ្វើអ្វីដើម្បីផ្លាស់ប្តូរបញ្ហារ៉ាំរ៉ៃរបស់វេជ្ជបណ្ឌិត ដែលធ្វើការក្នុងវិន័យសំខាន់ៗ និងសំណងមិនគ្រប់គ្រាន់។

លោក Lim បានប្រាប់កិច្ចប្រជុំមួយដែលមានការចូលរួមដោយតំណាងក្រុមវេជ្ជសាស្ត្រជាច្រើនថា ដោយមានការគាំទ្រពីតំណាងទូទាំងប្រទេស សមាគមវេជ្ជសាស្ត្រកូរ៉េ (KMA) នឹងឈរនៅជួរមុខនៃការតតាំងដើម្បីសង្គ្រោះប្រព័ន្ធវេជ្ជសាស្ត្រ។

លោក Lim បាននិយាយថាសមាជិក នឹងឈប់ធ្វើការនៅថ្ងៃទី១៨ខែមិថុនា ហើយមានផែនការសម្រាប់បាតុកម្មដ៏ធំ។

វេជ្ជបណ្ឌិតកូរ៉េខាងត្បូងជំទាស់នឹងផែនការបង្កើនចំនួននិស្សិតពេទ្យថ្មីចូលរៀនសាលាពេទ្យចំនួន ២.០០០នាក់បន្ថែមទៀត ដែលជាចំណុចស្នូលនៃកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាល៕