ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន តវ៉ានៅខាងក្រៅសេតវិមានទាមទារឲ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា
បាតុកររាប់ពាន់នាក់ ប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា រៀបចំការប្រមូលផ្តុំគ្នា មានឈ្មោះថា “បន្ទាត់ក្រហម” នៅជិតសេតវិមានកាលពីថ្ងៃសៅរ៍ ៨ មិថុនា ដោយបញ្ចេញកំហឹងចំពោះអ្វីដែលពួកគេបាននិយាយថាគឺ ជាការអត់ឱនរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ចំពោះយុទ្ធនាការយោធាបង្ហូរឈាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស។
ដោយស្រែកថា “ពីឌីស៊ីទៅប៉ាឡេស្ទីន”From DC to Palestine, យើងជាបន្ទាត់ក្រហម” ក្រុមបាតុករបានកាន់បដាដ៏វែងមួយតំណាងឲ្យឈ្មោះជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាបានឈានចូលដល់ខែទី៨ហើយ។
លោក Biden បានប្រឈមនឹងការរិះគន់ចំពោះតួនាទីតុល្យភាពលើសកម្មភាពរបស់សម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែលក្នុងជម្លោះនេះ។
សេតវិមានបាននិយាយកាលពីខែឧសភាថា ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា ពុំបានឆ្លង “បន្ទាត់ក្រហម” ទេ ដែលលោក Biden ទំនងជាបានកំណត់កាលពីពីរខែមុន នៅពេលត្រូវបានសួរអំពីការលុកលុយដ៏មហន្តរាយលើទីក្រុងភាគខាងត្បូងមួយនេះរបស់ដែនដីហ្កាហ្សា។
អ្នកតវ៉ាវ័យ២៥ ឆ្នាំឈ្មោះ ហ្សេដ ហាដាវី ( Zaid Mahdawi) មកពីរដ្ឋវើជីនៀ (Virginia) ដែលមានឪពុកម្តាយជាជនជាតិប៉ាឡេស្ទីនបាននិយាយថា ខ្ញុំលែងជឿពាក្យដែល លោក Joe Biden និយាយទៀតហើយ៕