តម្លៃមនុស្សនិងចំណេះវិទ្យា
*ធនធានមនុស្សសំខាន់ជាងអ្វីៗទាំងអស់ មនុស្សជាអ្នកបង្កើត និងដឹកនាំផែនការទាំងឡាយ។
*ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ។
*បច្ចេកវិទ្យារីកចម្រើនលូតលាស់យ៉ាងណាក៏ដោយ គឺនៅតែមនុស្សជាអ្នកបង្កើតឡើង។
* ដើម្បីឱ្យប្រទេសជាតិរីកចម្រើន គឺត្រូវការធនធានមនុស្សដែលរស់រវើក។
*សង្គមជាតិមួយដែលគ្មានធនធានមនុស្សរស់រវើកទេនោះ នឹងដើរចេញគេហើយ។
* ធនធានមនុស្ស ជួយកាត់គម្លាតនៃការអភិវឌ្ឍជាមួយប្រទេសដទៃ។
* បទពិសោធន៍ និងសមត្ថភាព ជាទុនសម្រាប់ការប្រកួតប្រជែង និងចាប់យកឱកាសការងារ។
ខាងលើជាសម្រង់ទស្សនៈរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៕