• The People Post

៥ចំនុចគួរដឹងពី រមណីយដ្ឋានភ្នំសំពៅ ខេត្តបាត់ដំបង

១. ភ្នំសំពៅ មានកំពស់ប្រមាណជា ១០០ ម៉ែត្រ មានផ្លូវអាចឡើងដោយ រថយន្ត និងម៉ូតូទៅដល់កំពូលភ្នំបាន, មានកាំជណ្តើរ ជាទូទៅសម្រាប់ដើរចុះដោយថ្មើរជើង។

២,បើមើលពីចម្ងាយភ្នំនេះ មានរូបរាងស្រដៀងទៅនឹងសំពៅ លើភ្នំទាំងមូល មានល្អាង តូច ធំ រហូតដល់១២ល្អាង។

៣. ទីតាំងភ្នំសំពៅ គឺជាសមរភូមិប្រយុទ្ធដ៍ក្តៅគគុកក្នុងសម័យសង្រ្គាម ជាពិសេស របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។

៤. រមណីយដ្ឋានភ្នំសំពៅ ក៍ជាទីបូជនីយដ្ឋានមួយ ដែលមានវត្តចំនួនពីរ វត្តគិរីរម្យ និង វត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ។ នៅជើងភ្នំក្បែរល្អាងប្រចៀវ មានចម្លាក់ពុទ្ធបដិមាធំបី និយាយពី ព្រះពុទ្ធទ្រង់ប្រសូត្រ, ព្រះពុទ្ធ ត្រាស់ដឹង, និងព្រះពុទ្ធចូលបរិនិព្ពាន។

៥,អ្វីដែលពិសេសជាងគេ ដែលចាត់ទុកជាមេដែកស្រូបទាញទេសចរអោយមកលេងនៅ រមណីយដ្ឋានភ្នំសំពៅ គឺហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលហើរចេញពីល្អាងមួយ ស្ថិតនៅជើងភ្នំជារៀងរាលល្ងាច។

រមណីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅ ក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ១៣ គីឡូម៉ែត្រ គិតពីសាសាខេត្តបាត់ដំបង ដោយធ្វើដំណើរឆ្ពោះទៅទិសខាងលិច តាមផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០)៕