រីករាយទិវាលោកឪពុក (Happy Father’s Day)
មានអ្វីចង់និយាយទៅកាន់ពុករបស់នាក់ទេ? ថ្ងៃនេះទិវាឪពុក!!-កូនស្រឡាញ់លោកពុក
-អរគុណពុកដែលតស៊ូបីបាច់ថែរក្សាកូនៗ និងគ្រួសារ។
-អរគុណពុក ដែលតស៊ូមិនខ្លាចហត់នឿយ ទោះត្រូវភ្លៀង ក្តៅរងារយ៉ាងណា មិនរុញរាលដែលដើម្បីកូន។ ពុកធ្វើការងារគ្រប់យ៉ាងដើម្បីកូន។
-ពុកលើកដាក់លីសែង គ្រប់ការងារដើម្បីបានប្រាក់មកផ្តត់ផ្គង់កូនសិក្សារៀនសូត្រ។
-ពុកមិនដែលថាទេ រាល់សំណើកូន ទោះបីពុកគ្មាន។
-ពុកថាខ្លួនគ្មានចំណេះ តែពុកមិនឱ្យកូនល្ងង់ឡើយ។
-ទោះឈឺក៍ពុកមិនថ្ងូរដើម្បីកូន
-ទោះធ្ងន់ពុកមិនដាក់ដើម្បីកូនៗ
គុណឪពុកមហាធំគ្មានអ្វីប្រៀបបាន មិនអាចកាត់ថ្លៃបាននិងរៀបរាប់មិនអស់ឡើយ៕