គាំទ្រគាត់ជួយកុមារកម្ពុជាយើង
អង្គការបេះដូងជប៉ុន ដែលព្យាបាលជំងឺមហារីក(ពោះ) ដល់កុមារកម្ពុជា គម្រោងសាងសង់មន្ទីរពេទ្យថ្មីមួយទៀត ដែលមានទីតាំងនៅក្រុងតាខ្មៅ នៅឆ្នាំ២០២៥នេះ។ មន្ទីរពេទ្យនេះនឹងក្លាយជាមន្ទីរពេទ្យព្យាបាលកុមារនៅកម្ពុជា និងជាមន្ទីរពេទ្យឈានមុខមួយនៅអាស៊ីផងដែរ។
អង្គការបេះដូងជប៉ុន បានកំពុងស្វែងរកសប្បុរសជន ដើម្បីគាំទ្រការសាងសង់មន្ទីរពេទ្យនេះ។
សប្បុរសជនទំនាក់ទំនងទៅកាន់ មន្ទីរពេទ្យតាមរយៈគណនីហ្វេសប៊ុក (Facebook) របស់មន្ទីរពេទ្យ ឬគណនីតេឡេក្រាម (Telegram) ខាងក្រោម ដើម្បីក្រុមការងារទទួលបានព័ត៌មានពីការចូលរួមបរិច្ចាគរបស់សប្បុរសជន៖
– គណនីតេឡេក្រាម 077 838 177
– Telegram: t.me/Japanheartchildrenmedicalcenter
1. ABA PayWay:https://link.payway.com.kh/D9111625f
ABA: 001657390
2. WING: 03451997
3. ASIA: 6068
4. FTB: 300010703275
5. ACLEDA: 00010375999517
6. SATHAPANA: 00608727
7. International Donations:https://www.japanheartcambodia.org
បង្កើតនៅឆ្នាំ២០០៩ ពីដំបូងអង្គការបេះដូងជប៉ុន ធ្វើសកម្មភាពជា គ្លីនិកចល័តនៅតាមតំបន់ជនបទក្នុងខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកណ្តាល ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិជប៉ុន។ ចំពោះការព្យាបាលដោយវះកាត់ អង្គការបានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តដែលជាដៃគូ ដើម្បីចូលរួមចំណែកផ្តល់ការវះកាត់ និងបណ្តុះបណ្តាលបច្ចេកទេសសុខាភិបាលដល់ក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាន។
រហូតដល់ឆ្នាំ២០១៦ អង្គការមានមន្ទីរពេទ្យរបស់ខ្លួនដែលមានឈ្មោះថា “មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន“ នៅឆ្នាំ២០១៨ មន្ទីរពេទ្យបានទទួលព្យាបាលជំងឺមហារីកកុមារ និងនៅឆ្នាំ២០១៩ បន្ថែមលើការព្យាបាលផ្នែកវេជ្ជសាស្រ្តមន្ទីរពេទ្យបានផ្គត់ផ្គង់របបអាហារូបត្ថម្ភដល់អ្នកជំងឺកុមារមហារីកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថែមទៀតផង។
ជាលទ្ធផល អង្គការបានសម្រេចលទ្ធផល ផ្តល់ការព្យាបាលដល់អ្នកជំងឺក្រៅប្រមាណ២០,០០០នាក់ និងអ្នកជំងឺវះកាត់ ៣,០០០ករណី ជារៀងរាល់ឆ្នាំតាមរយៈសកម្មភាពសុខាភិបាល៕