• The People Post

សូមប្រយ័ត្នបងប្អូន មានទុរេនជ្រលក់ថ្នាំអាចខូចសុខភាព លក់លើទីផ្សារ

មានផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាជីវករ ដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់។
ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យពីការធ្វើអាជីវកម្មដែលមិនសុចរិត មានដូចជាការ ប្រើប្រាស់សារធាតុមិនស្គាល់អំពីអត្តសញ្ញាណ ក្លែងបន្លំប្រភព សូមផ្ដល់ព័ត៌មានឬដាក់ពាក្យបណ្តឹងមកកាន់៖
* Call Center របស់ក្រសួងពាណិជ្ជកម្ម ១២៦៦
* លេខទូរសព្ទទំនាក់ទំនងផ្ទាល់របស់អគ្គនាយកដ្ឋាន ក.ប.ប.៖ ០៩២ ៨៣០ ៨៥៦៕