ច្បាស់ហើយ កម្ពុជាពិតជាមាន ផ្សោតផ្កាឈូក
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញមកបញ្ជាក់ថាសមុទ្រកម្ពុជា នៅខេត្តកំពត កែប និងខត្តព្រះសីហនុ ពិតជាមានផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក មែន។
ផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក ជាធនធានកម្រក្នុងការទាក់ទាញអ្នកទេសចរ។ ក្រសួងស្នើប្រជានេសាទចូលរួមការពារ និងស្នើអ្នកប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយតែរូប ផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូកពិតប្រាកដនៅកម្ពុជា កុំយករូបភាពបរទេស ឬរូបភាពគ្មានប្រភពច្បាស់លាស់ មកផ្សាយ៕