• The People Post

សូមប្រយ័ត្នទាំងអស់គ្នា។ ល្បិចបោកមានច្រើន សមត្ថកិច្ចបង្ហាញល្បិចមួយ ដែលឧក្រិដ្ឋជនបោកប្រជាពលរដ្ឋ តាមរូបភាពកម្ចីអនឡាញ

ក្រុមជនខិលខូចបានព្យាយាមបញ្ចុះបញ្ចូលជនរងគ្រោះឲ្យទទួលយកសេវាកម្មកម្ចីរបស់ខ្លួន។ បន្ទាប់មកលួងលោមឲ្យជនរងគ្រោះបង់ថ្លៃសេវារដ្ឋបាល បំពេញព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រក្លែងក្លាយមួយ។ ក្រោយពីជនរងគ្រោះបានបំពេញព័ត៌មានរួចរាល់ ក្រុមឧក្រិដ្ឋជនបានចោទជនរងគ្រោះធ្វើឲ្យបាត់បង់ប្រាក់ពីគណនីធនាគារក្លែងក្លាយ ព្រមទាំងគំរាមកំហែងបង្ហោះរូបភាព វីដេអូជនរងគ្រោះតាមបណ្តាញសង្គម និងបានបង្ខំឲ្យជនរងគ្រោះសងប្រាក់ត្រឡប់នោះវិញយ៉ាងច្រើន ។

អាជ្ញាធរ សូមក្រេីនរំលឹកសារជាថ្មីដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះការផ្តល់សេវាឥណទាន ឬកម្ចីអនឡាញខុសច្បាប់៕