ស្រូវកសិករមួយចំនួនកំពុងយាយីដោយដង្កូវហ្វូង
ស្រូវកសិករ នៅឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានកំពុងរងនូវការបំផ្លិចបំផ្លាញពីហ្វូងដង្កូវហ្វូង ដែលបានធ្វើឲ្យដំណាំស្រូវរបស់ពួកគាត់ ភាគច្រើនមិនអាចលូតលាស់បាន។ តាមមន្រ្តីមាន ខេត្ត១៥ ស្រូវកសិកររងការ យាយីពីសត្វដង្កូវហ្វូងនេះ។
ក្រុមមន្រ្តី បានណែនាំដល់ប្រជាកសិករឲ្យឧស្សាហ៍ចុះមកមើលស្រែ និងមានវិធានការកំចាត់សមាសភាពចង្រៃ តាមវិធីសាស្រ្តមេកានិក និងវិធីសាស្ត្រគីមីរួមមាន៖
*ទី១៖ វិធីសាស្ត្រមេកានិក
*ក៖ វិធានការការពារ៖ ត្រូវធ្វើការសំអាតស្មៅនៅតាមភ្លឺស្រែ ឬកំពោតព្រៃនៅជុំវិញស្រែ ដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ។ ត្រូវជីកចង្អូរទំហំ២តឹក ជម្រូវ៣តឹករោយផេះក្នុងរណ្ដៅការពារកុំឲ្យដង្កូវរាលដាលទៅស្រែផ្សេងទៀត។
*ខ៖ វិធានការកំចាត់៖
*លែងទាឱ្យស៊ីដង្កូវនៅក្នុងស្រែ
*ពន្លិចទឹកនៅក្នុងស្រែ
*ទី២៖ វិធីសាស្ត្រគីមី៖ សម្រាប់ការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតដែលមានស្លាកសញ្ញាជាភាសាខ្មែរ៕