ទោះមិនមែនជាសមាជិករដ្ឋសភា ក៏មានឱកាសអង្គុយកៅអី តំណាងរាស្រ្ត ដែរ
មិនខកបំណងទេ ការធ្វើដំណើរពីខេត្តបាត់ដំបងមក ពិតជាមានតម្លៃ ពួកយើងបានសិក្សាពីតួនាទីរបស់រដ្ឋសភា ភារកិច្ចតំណាងរាស្រ្ត ជាពិសេសយើងបានឃើញ និងចូលអង្គុយនៅកន្លែងតំណាងរបស់យើង អង្គុយធ្វើការ។
និស្សិត សាកលវិទ្យាល័យជាតិបាត់ដំបងជាង១០០អង្គនិងនាក់ បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅថ្ងៃទី២៦មិថុនាឆ្នាំ២០២៤នេះ។
ពួកយើងចង់ធ្វើតំណាងរាស្រ្តដែរ នេះជាបំណងប្រាថ្នារបស់យុវជនមួយចំនួន។