អ្នកបោះឆ្នោតអ៊ីរ៉ង់ ចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃសុក្រនេះ
អ្នកបោះឆ្នោតក្នុងប្រទេសអ៊ីរ៉ង់ កំពុងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃសុក្រនេះ ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ខ្លួន។ ការបោះឆ្នោតនេះ គឺជាការប្រជែងគ្នារវាងបេក្ខជនសំខាន់បីរូប ដោយមានបេក្ខជនអភិរក្សនិយមប្រកាន់តឹងពីររូប។
ការបោះឆ្នោតនេះ ត្រូវបានគេចាត់ទុកថាជាការជ្រើសរើសអ្នកបន្តតំណែងពីលោក Ebrahim Raisi ជាអ្នកអភិរក្សនិយមប្រកាន់តឹង ដែលបានស្លាប់ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែមុន។
ក្រុមប្រឹក្សាការពារ ជាក្រុមអ្នកច្បាប់អ៊ីស្លាម និងសមាជិកដទៃទៀត បានអនុម័តលើបេក្ខជនចំនួនប្រាំមួយរូប។ ប៉ុន្តែពីរនាក់ក្នុងចំណោមពួកគេបានដកខ្លួនចេញ។ បេក្ខជនសំខាន់ចំនួនបីរូប គឺជាអ្នកអភិរក្សនិយមប្រកាន់តឹងពីររូប ជាអ្នកដែលមិនខ្វល់ពីការប្រឈមមុខចំពោះប្រទេសលោកខាងលិច និងជាអ្នកកែទម្រង់ ដែលស្វែងរកការសន្ទនា។
បេក្ខជនប្រកាន់តឹងម្នាក់ លោក សាអ៊ីត ចាលីលី(Saeed Jalili) លោកគឺជា រដ្ឋមន្ត្រីនៃឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ ជាស្ថាប័នទទួលបន្ទុកការពារជាតិ និងកិច្ចការបរទេស។
នកប្រកាន់តឹងម្នាក់ទៀត គឺប្រធានសភា លោក ម៉ូហាម៉ាដ បាកឺ ហ្កាលីបាហ្វ(Mohammad Baqer Qalibaf) ជាសមាជិកនៃកងឆ្មាំបដិវត្តអ៊ីស្លាម។ បេក្ខជនទាំងពីររូបកំពុងប្រជែងគ្នាដើម្បីទទួលបានការគាំទ្រក្នុងចំណោមអ្នកបោះឆ្នោតអភិរក្សនិយម។
បេក្ខជនកំណែទម្រង់គឺលោក ម៉ាស៊ូត ប៉េហ្សេសគៀន(Masoud Pezeshkian) ដែលជាអនុប្រធានសភា និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល កំពុងព្យាយាមដើម្បីបានទទួលជ័យជម្នះពីអ្នកបោះឆ្នោត ដែលមិនសប្បាយចិត្តជាមួយគោលនយោបាយអភិរក្សនិយមប្រកាន់តឹង។ លទ្ធផលបឋម ត្រូវបានរំពឹងទុកនៅព្រឹកថ្ងៃសៅរ៍។ ប្រសិនបើគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងភាគច្រើន នោះការបោះឆ្នោតជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា។