ការបាញ់ថ្នាំសម្លាប់ ដង្កូវហ្វូង ដែលកំពុងបំផ្លាញដំណាំស្រូវ កសិករ នៅខេត្តព្រះសីហនុ។ ដង្កូវហ្វូង បានកំពុងយាយីស្រូវវស្សាកសិករជាច្រើនខេត្ត។
មន្រ្តីបានអំពាវនាវឱ្យកសិករទាំងអស់ត្រូវតែបន្តចុះពិនិត្យស្រែជាប្រចាំ។ ក្នុងករណីជួបប្រទះដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតតាមឃុំ-ស្រុក ដើម្បីជួយផ្តល់ការណែនាំពីបច្ចេកទេស ឬរបៀបនៃការប្រើប្រាស់ថ្នាំកសិកម្មបាញ់កំចាត់ដង្កូវឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕