• The People Post

ដើម្បីផលប្រយោជន៍ប្រជាជន រដ្ឋសភាកម្ពុជាបានបន្តថែរក្សា និងពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានា

ដើម្បីផលប្រយោជន៍ប្រជាជន រដ្ឋសភាកម្ពុជាបានបន្តថែរក្សា និងពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាមិនថាឆ្ងាយជិតនោះឡើយ ឱ្យកាន់តែស៊ីជម្រៅនិងសកម្មភាពឡើងបន្ថែមទៀត។ ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា បានជំរុញដល់ទំនាក់ទំនងប្រជាជននិងប្រជាជនដែលនាំមកនូវផលប្រយោជន៍ជាច្រើនលើវិស័យទេសចរណ៍ ការអប់រំ វប្បធម៌ សេដ្ឋកិច្ច វិនិយោគ ជាដើម។

នៅពាក់កណ្តាលខែកក្កដាខាងមុខនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ៕