នេះជាចំនុចចាប់ផ្តើមព្រែកជីកហ្វូណនតេជោនិងជាកន្លែងត្រៀមបើកការដ្ឋាននៅជាង៣០ថ្ងៃទៀត
កក្កដា សីហា។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹកបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។ ដូចននេះ បើរាប់ពីថ្ងៃនេះទៅ នៅសល់ប្រមាណជា ៣៤ថ្ងៃទៀតប៉ុណ្ណោះ។
នៅក្នុងរូបភាពខាងលើនេះ ជាភូមិសាស្រ្ត ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីដែលជាចំនុចចាប់ផ្តើម នៃព្រែកជីក។ ទីនេះជាកន្លែងត្រូវប្រារព្ឋពិធីបើកការដ្ឋាននៅថ្ងៃទី៥សីហាខាងមុខ ផងដែរ។
ព្រែកជីហ្វូណនតេជោ មានប្រវែងសរុប១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ពោលគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ត្រូវកាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប។ ព្រែកជីកហ្វូណនតេជោ គឺមានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដែលទំហំ និងជម្រៅនេះ អនុញ្ញាតឱ្យនាវាដឹកបានចំនួន៤០០០តោននៅរដូវវស្សារ និង៣០០០តោននៅរដូវប្រាំង។