យានដ្រូនចំនួន ១៨គ្រឿង បានធ្លាក់ពីខាងលើតំបន់ Bryansk របស់រុស្ស៊ី
អភិបាលតំបន់ លោក Alexander Bogomaz បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្សី បានបាញ់ទម្លាក់យានដ្រូនចំនួន ១៨គ្រឿង នៅខាងលើតំបន់ Bryansk ដោយបន្ថែមថា មិនមានការខូចខាត ឬ នរណាម្នាក់ រងរបួសឡើយ។
លោកបាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«ការប៉ុនប៉ងរបស់របបទីក្រុងគីវ ក្នុងការវាយប្រហារភេរវកម្មតាមរយៈយានដ្រូនទាំងនោះ ត្រូវបានរារាំង។ យានដ្រូនចំនួន ៩គ្រឿង ត្រូវបានទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់ក្រសួងការពារជាតិរុស្ស៊ី»។
រយៈពេលប៉ុន្មាននាទីក្រោយមក លោកបានសរសេរអំពីយានដ្រូន ចំនួន៩គ្រឿងថែមទៀត ដែលត្រូវបានបាញ់ទម្លាក់។ លោក Bogomaz បានបន្ថែមថា៖ «ពុំមាននរណាម្នាក់ រងរបួស ឬការខូចខាត ត្រូវបានបង្កឡើងនោះទេ»។