• The People Post

ការវិលមកវិញវត្ថុបុរាណខ្មែរ ប្រៀបដូចជាការនាំព្រលឹងដូនតា ដែលបានឃ្លាតចាកឆ្ងាយពីទឹកដី មកស្រុកកំណើតមកវិញ

វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET)នៅសហរដ្ឋអា ម៉េរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី គឺព្រះនាងឧមា ធ្វើពីថ្មភក់កាលពីអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយ ការបញ្ជូនត្រឡប់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់នេះ គឺសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតារបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីទឹកដីកំណើតក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខច្រើនទសវត្សរ៍កន្លងមកនេះ»៕