• The People Post

ដំណឹងរីករាយ រដ្ឋសភាកម្ពុជានិងថៃ គ្រោងនឹងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈនៃការយោគយល់គ្នា(MoU)រវាងរដ្ឋសភាប្រទេសទំាងពីរ

ដំណឹងរីករាយ រដ្ឋសភាកម្ពុជានិងថៃ គ្រោងនឹងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈនៃការយោគយល់គ្នា(MoU)រវាងរដ្ឋសភាប្រទេសទំាងពីរឱ្យស្របតាមសភាពការណ៍ជាក់ស្តែងក្នុងការឆ្លើយតបឱ្យមានប្រសិទ្ធនិងប្រសិទ្ធផលកាន់តែច្រើនឡើង ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ ដោយហេតុថា (MoU) នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងតំាងតែពីឆ្នាំ២០០៧មកម្ល៉េះ។
ការចុះហត្ថលេខានេះអាចនឹងធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅប្រទេសថៃ ពីថ្ងៃទី១១និង១២ខែកក្កដា ខាងមុខនេះ។
រដ្ឋសភាជាស្ថាប័នតំណាងឱ្យប្រជាជន យកផលប្រយោជន៍ប្រជាជនជាធំ៕