• The People Post

តើបុព្វបុរសខ្មែរសង់ប្រាសាទសំបូរព្រៃគុក ដើម្បីអ្វី?

ថ្ងៃនេះជាខួប៧ឆ្នាំ ដែលតំបន់ប្រាសាទសំបូរព្រៃគុក បានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៧។

ប្រាសាទសំបូរព្រៃគុកនាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ «នគរភ្នំ» ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» ដែលមានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទ ជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា មិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ។

ប្រាសាទសំបូរព្រៃគុក ជាសំណង់ប្រាសាទលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ ឯសំណង់ គឺធ្វើឥដ្ឋកំបោរបាយអ និងថ្មភក់ និងត្រូវបានបែងចែកជា ៣ក្រុម ទី១ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទ សាងសង់ចាស់ជាងគេសតវស្សទី៧, ទី២ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។ ចំពោះចំណុចពិសេសផ្នែករចនាបថវិញ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។