«បុណ្យរុក្ខទិវា»
សូមឧទ្ទិសបួងសួងឱ្យពិធី«បុណ្យរុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់បងប្អូន ជនរួមជាតិគ្រប់ៗរូប នឹងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ រួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធានព្រៃឈើសត្វព្រៃ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ យើងឱ្យបានគង់វង្សរហូតទៅ។
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕