• The People Post

រួមសុខ រួមទុក្ខ ជាមួយពលរដ្ឋគ្រប់ពេល

 

គ្រាន់តែទទួលដំណឹងពីការបាត់បង់អាយុជីវិតកុមារីបីនាក់ ដែលបានលង់ទឹកស្រះស្លាប់ នៅចំនុចស្រះទឹកក្នុងភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែវិចិ្ឆកាឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមពិធីបុណ្យរុក្ខទិវា នៅខេត្តតាកែវរួចភ្លាម សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបុណ្យសពកុមារីទំាងបីដោយផ្ទាល់។

សម្តេចបានចូលរួមរំលែកមរណទុក្ខដ៍ក្រៀមក្រំ សោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនៗជាទីស្រឡាញ់របស់ខ្លួននាឱកាសនេះ។

តំណាងរាស្រ្តតែងតែភ្ជាប់ខ្លួនជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។ ជាពិសេសនៅពេលពលរដ្ឋមានទុក្ខ តែងតែមានមុខតំណាងរាស្រ្ត៕