• The People Post

ប្រជាប្រិយភាពរបស់លោក Biden បានធ្លាក់ចុះច្រើនជាងការរំពឹងទុក បន្ទាប់ពីការជជែកដេញដោលទល់នឹងលោក Trump

ប្រជាប្រិយភាពរបស់លោក Biden បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកបន្ទាប់ពីការជជែកដេញដោលទល់នឹងលោក Donald Trump ខណៈលោកស្រី Kamala Harris អនុប្រធានាធិបតី និងអាចជាអ្នកជំនួសតំណែងប្រធានាធិបតីដ៏លេចធ្លោរ ប្រសិនបើគណបក្សប្រជាធិបតេយ្យប្តូរបេក្ខជន ទទួលបានលទ្ធផលការយល់ឃើញខុសគ្នា ក្នុងករណីកំណត់ឲ្យទប់ទល់នឹងលោកTrump។

ទាំងនោះគឺជាការពិតដ៏សំខាន់ៗរបស់អ្នកវិភាគពីការស្ទង់មតិថ្មីជិតពីរសប្តាហ៍បន្ទាប់ពីការជជែកដេញដោល ខណៈលោក Biden បានបន្តប្រឆាំងនឹងការអំពាវនាវឱ្យបោះបង់ចោលការប្រកួតប្រជែងណាណត្តិថ្មីពីក្នុងបក្សរបស់លោក ហើយប្រជាជនអាមេរិកភាគច្រើននិយាយថាលោកគួរតែបោះបង់ដោយសារតែបារម្ភអំពីវ័យ និងសុខភាពរបស់លោក។

លោក ម៉ាក មួរ៉េ(Mark Murray) និពន្ធនាយកសារព័ត៌មានខាងនយោបាយជាន់ខ្ពស់នៅទូរទស្សន៍NBC News បានកត់សម្គាល់ថាប្រធានាធិបតីវ័យ៨១ ឆ្នាំកំពុងតាមពីក្រោយលោក Trump នៅក្នុងការស្ទង់មតិ ទាំងនៅក្នុងប្រទេស និង រដ្ឋដែលមានការប្រទាញប្រទង់គ្នា នៅមុនការជជែកដេញដោល ក្នុងទីក្រុងអាល្លង់តា កាលពីថ្ងៃទី២៧ខែមិថុនា។

នៅក្នុងការស្ទង់មតិដែលបានធ្វើឡើងចាប់តាំងពីពេលនោះមក លោក មួរ៉េ បានកត់សម្គាល់ថា លោកBiden កំពុងតាមពីក្រោយ មួយទៅពីរពិន្ទុបន្ថែមទៀតនៅក្នុងការស្ទង់មតិមួយចំនួន ប៉ុន្តែការស្ទង់មតិនេះ នៅតែអាចមានកែប្រួល។

តាមការស្ទង់មតិបង្ហាញថា លោក Biden មានសន្ទុះគាំទ្រចាញ់លោក Trump ពោលគឺ លោក Trump ទទួលបានការគាំទ្រ៤៦% ហើយលោក Biden ទទួលបាន៤៣%៕