កោះធំទីចាប់ផ្តើម ព្រែកជីកហ្វូណនតេជោ
មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យបន្តបន្ទាប់ លើទីតាំងរៀបចំ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិ ព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ដែលទើបឡើងកាន់តំណែង បានចុះទៅដល់ទីតំាងខាងលើកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាល ព្រឹក ថ្ងៃទី១០ ខែកក្កដា ។
ពិធីបើកការដ្ឋានសាងសង់ គ្រោងប្រារព្ឋធ្វើ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕