លោក Bidenថ្កោលទោសអំពើហិង្សានយោបាយ ក្រោយករណីបាញ់ប្រហារលោក Trump
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សានយោបាយ ក្រោយការបាញ់ប្រហារផ្ទុះឡើងនៅក្នុងពិធីជួបជុំគ្នារបស់គូប្រជែងមកពីគណបក្សសារធារណរដ្ឋលោក Donald Trump នៅរដ្ឋ Pennsylvania កាលពីព្រឹកថ្ងៃសៅរ៍ ។
លោក Biden និយាយនៅក្នុងសេចក្តីអត្ថាធិប្បាយលើកញ្ចក់ទូរទស្សន៍ថា អតីតប្រធានាធិបតីម្នាក់នេះ ធ្វើបានល្អ ។
លោកថា គ្មានកន្លែងនោះទេនៅអាមេរិកសម្រាប់អំពើហិង្សាបែបនេះ ហើយលោកបានពិនិត្យមើលបញ្ហានេះយ៉ាងល្អិតល្អន់ ហើយលោកមានគម្រោងជជែកជាមួយលោក Trump ។ លោក Bidenបន្តទៀតថា អ្នករាល់គ្នា ត្រូវតែថ្កោលទោសអំពើហិង្សាមួយនេះ ។
គួរឲ្យដឹងថា លោក Trumpរងការបាញ់ប្រហារត្រូវចំត្រចៀកស្តាំ បង្កឲ្យមានការតក់ស្លុតយ៉ាងខ្លាំង និងធ្វើឲ្យបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋម្នាក់នេះ ហូរឈាមដាបពេញមុខ មុនពេលលោកលើកដៃឡើងលើ ទំនងជានិយាយពាក្យ “ប្រយុទ្ធ! ប្រយុទ្ធ! ប្រយុទ្ធ!” ៕