ក្រុម FBI ធ្វើសេចក្តីថ្លែងការណ៍លើឧបទ្ទេវហេតុបាញ់ប្រហារលោក Trumpនៅទីក្រុង Butler រដ្ឋ Pennsylvania
ក្រុម FBI បានទទួលយកតួនាទីជាទីភ្នាក់ងារពង្រឹងច្បាប់សហព័ន្ធឈានមុខគ្នា ក្នុងការស៊ើបអង្កេតឧបទ្ទេវហេតុពាក់ព័ន្ធនឹងករណីបាញ់ប្រហារអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានកើតឡើងនៅទីក្រុង Butler រដ្ឋ Pennsylvaniaកាលពីព្រឹកថ្ងៃសៅរ៍ ។
ទីភ្នាក់ងារពិសេសរបស់ការិយាល័យក្រុម FBI បានឆ្លើយតបភ្លាមៗ រួមទាំងសមាជិកក្រុមឆ្លើយតបវិបត្តិ និងក្រុមបច្ចេកទេសឆ្លើយតបភស្តុតាង ។
សេចក្តីថ្លែងការណ៍របស់ពួកគេនិយាយថា ពួកយើងនឹងបន្តគាំទ្រការស៊ើបអង្កេតនេះ ដោយមានធនធានពេញលេញរបស់ក្រុម FBI ជាមួយដៃគូរបស់ពួកយើងនៅសេវាកម្មសម្ងាត់សហរដ្ឋអាមេរិក និងក្រុមពង្រឹងច្បាប់រដ្ឋ និងក្នុងស្រុក ។
ពួកគេបន្តថា ក្រុមភ្នាក់ងារ FBI បាននៅកន្លែងកើតហេតុ នៅទីក្រុង Butler រដ្ឋ Pennsylvania ហើយក្រុម FBIនឹងបន្តធ្វើការរួមគ្នាជាមួយសេវាកម្មសម្ងាត់សហរដ្ឋអាមេរិក ស្របពេលដែលការស៊ើបអង្កេតនៅតែបន្ត ៕