• The People Post

ប្រាសាទប្រែរូប កន្លែងទេសចរ ចូលចិត្តថតរូប ពេលថ្ងៃជិតអស់អស្ដង្គត ហើយនៅរដូវវស្សានេះ ធម្មជាតិបៃតង ស្រស់បំព្រងតែម្តង

ប្រាសាទប្រែរូប ជាប្រាសាទបុរាណមួយដែលមានវ័យចំណាស់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ហើយក៏ជាការកសាងប្រាសាទនេះដើម្បីឧទ្ទិសដល់ទេពក្នុងហិណ្ឌូសាសនា។

ជាការកត់សម្គាល់ អ្នកទេសចរដែលចូលចិត្តថតរូប ពួកគេអាចមកផ្ដិតយករូបភាពដ៏អស្ចារ្យនៅពេលព្រះអាទិត្យកំពុងអស្ដង្គត។ ផ្នែកខាងក្រៅកំពែង នៅមុនពេលថ្ងៃលិចប៉ុន្មាននាទី ពីជ្រុងនិរតីនោះ គេអាចគយគន់ទិដ្ឋភាពប្រាសាទជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទ ហើយដែលធ្វើឲ្យពណ៌របស់ប្រាសាទប្រែជាមានសម្រស់ពណ៌មាស៕