មិនត្រឹមជាឱកាសធ្វើបុណ្យ តែជាការជួបជុំសំណេះសំណាល សួរសុខទុក្ខដោយក្តីនឹករលឹក គោរពស្រឡាញ់ក្នុងមនោសញ្ចេតនាជ្រាលជ្រៅ ជាបងប្អូន។
ស្រុកលើកដែក ខេត្តកណ្តាលប្រៀបដូចជាស្រុកកំណើត របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ខសភា។
ប្រជាពលរដ្ឋនៅស្រុកលើកដែក បានសម្តែងការស្វាគមន៍កក់ក្កៅជាទីបំផុតចំពោះវត្តមានសម្តេច ។ ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជ្រាលជ្រៅបំផុតជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជានិច្ចកាលបានផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយពលរដ្ឋនិងបានចាត់ទុកស្រុកលើកដែក ដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់នៅក្នុងនោះសម្តេចបានចូលរួមកសាង សមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក ទាំងពុទ្ធចក្រនិងអាណាចក្រ៕