រកវិធីបង្កើនចំនួនត្រីនាគនៅកម្ពុជា
ក្រសួងកសិកម្ម កំពុងពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត និងបង្កាត់ពូជត្រីនាគ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង ដេីម្បីបង្កេីនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។
គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ នៅតាមតំបន់ស្ទឹងអារ៉ែង។