• The People Post

ប្រជាជនវេណេស៊ុយអេឡា នៅក្រៅស្ថានទូតក្នុងទីក្រុង Limbo បន្ទាប់ពីប៉េរូ បង្គាប់ឲ្យអ្នកការទូតចាកចេញ

ប្រជាជនវេណេស៊ុយអេឡា ដែលរស់នៅក្នុងប្រទេសប៉េរូ ត្រូវបានចាប់ខ្លួន ក្នុងពេលមានការប្រឈមមុខផ្នែកការទូតរវាងប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងលីម៉ា បានបង្គាប់ឱ្យអ្នកការទូតវេណេស៊ុយអេឡានៅក្នុងប្រទេសភ្នំអង់មួយនេះ ចាកចេញក្នុងរយៈពេល៧២ម៉ោង។
ប្រជាជនវេណេស៊ុយអេឡា បានទៅប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតដែលបានបិទទ្វារ នៅក្នុងរដ្ឋធានីប្រទេសប៉េរូ ដែលមនុស្សជាច្រើនអស់សង្ឃឹម ក្នុងការទទួលបានលិខិតឆ្លងដែន។

ជនអន្តោប្រវេសន៍ នាង Joani Rojas បានលួងកូនស្រីដែលកំពុងយំ នៅខាងក្រៅស្ថានទូត រួមជាមួយ គ្រួសារជាច្រើនទៀត ដែលកំពុងរង់ចាំការឆ្លើយតបពីអាជ្ញាធរវេណេស៊ុយអេឡា ឬប៉េរូ។ នាង Rojas បានប្រាប់សារព័ត៌មានរ៉យទ័រថា នាងនឹងចាកចេញពីប្រទេសប៉េរូ ហើយបានលក់ទ្រព្យសម្បត្តិរបស់នាងនៅក្នុងប្រទេសនេះ។ ប៉ុន្តែនៅពេលនេះ នាងនិងកូន គ្មានកន្លែងត្រូវទៅនោះទេ។
កាលពីថ្ងៃច័ន្ទ ទី២៩ ខែកក្កដា រដ្ឋាភិបាលរបស់ប្រទេសប៉េរូ បានបង្គាប់ឱ្យអ្នកការទូតវេណេស៊ុយអេឡា នៅក្នុងប្រទេសភ្នំអង់នេះ ត្រូវចាកចេញក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពីអាជ្ញាធរបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសថាប្រធានាធិបតី លោក Nicolas Maduro ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា។

ក្រុមបក្សប្រឆាំង និងក្រុមអ្នកបោះឆ្នោតឯករាជ្យ នៅវេណេស៊ុយអេឡា បានចំអកចំពោះជ័យជម្នះរបស់លោក Maduro ថាមិនអាចជឿទុកចិត្តបាន។