ដំណឹងល្អ កម្ពុជា ផ្តល់ វ៉ាក់សាំងបង្ការ ជំងឺមហារីក មាត់ស្បូន ដោយឥតគិតថ្លៃ ដល់កុមារីចាប់ពីអាយុ៩ឆ្នាំទៅ
អង្គការយូនីសេហ្វ ប្រចាំកម្ពុជា (UNICEF Cambodia) ជំរុញឱ្យឪពុក ម្តាយ នាំកូនស្រីអាយុ៩ឆ្នាំ ទៅទទួលការចាក់ វ៉ាក់ សាំងបង្ការ ជំងឺមហារីក មាត់ស្បូន ដោយឥតគិតថ្លៃ នៅ តាមមណ្ឌល សុខភាព ឬ សាលារៀន ក្នុងប្រទេសកម្ពុជា។
អង្គារអង្គការយូនីសេហ្វ បានដាស់តឿនថា សូមកុំឲ្យ #ជំងឺមហារីកមាត់ស្បូន ឆក់យកអនាគតកូនស្រីអ្នក។ វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន អាចការពារជំងឺដ៏កាចសាហាវនេះ ហើយវ៉ាក់សាំងនេះត្រូវបានផ្តល់ឲ្យដោយឥតគិតថ្លៃ សម្រាប់ក្មេងស្រីអាយុ៩ឆ្នាំ។