• The People Post

ថ្មី ប្លែកទៀតហើយ ខេត្តកំពតដំឡើងនាឡិកាកម្ពស់៣៥ ម៉ែត្រ

នាឡិកាកម្ពស់៣៥ ម៉ែត្រ សាងសង់ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត​ ខេត្តកំពត​ មិនឆ្ងាយប៉ុន្មានពីរូបសណាក់សេះសមុទ្រនោះឡើយ។

គេរំពឹងថានាឡិកាដ៏ធំនេះ នឹងធ្វើឱ្យខេត្តកំពត ទទួលបានភ្ញៀវទេសចរមកសម្រាកកម្សាន្តច្រើនទ្វេដង ហើយប្រជាពលរដ្ឋក៏នឹងទទួលបានចំណូលពីវិស័យទេសចរណ៍ច្រើន ជាកត្តាធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើឡើងថែមទៀត៕