តើការត្រាំបន្លែក្នុងទឹកអំបិលអាចកម្ចាត់ចោលនូវជាតិពុលឬទេ?
ដើម្បីរកប្រាក់ចំណេញ និងបង្កើនផលិតភាព និងបង្ការការរលួយ អ្នកដាំបន្លែជាច្រើនបានប្រើថ្នាំសម្លាប់សត្វល្អិត ទោះបីជាមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់ក៏ដោយ។ ដូច្នេះហើយ វាបង្កឱ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋមួយផ្នែក។ តើធ្វើដូចម្តេចដើម្បីសម្អាតបន្លែពីថ្នាំសំលាប់សត្វល្អិត?
ប្រឈមមុខនឹងសំណួរនេះ ម្តាយជាច្រើនប្រាប់គ្នាទៅវិញទៅមក វិធីសាមញ្ញបំផុតគឺត្រាំបន្លែក្នុងទឹកអំបិលមុននឹងយកទៅធ្វើម្ហប។ ដូច្នេះតើវិធីសាស្ត្រនេះត្រឹមត្រូវឬអត់?
តើការត្រាំបន្លែក្នុងទឹកអំបិលជួយកម្ចាត់ថ្នាំសម្លាប់សត្វល្អិតទេ?
ការស្រាវជ្រាវថ្មីដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nano Letters របស់សមាគមគីមីអាមេរិក អ្នកជំនាញបានរកឃើញថា ការលាងបន្លែ និងផ្លែឈើនៅក្នុងទឹកមិនអាចយកថ្នាំសម្លាប់សត្វល្អិតចេញបានទាំងស្រុងនោះទេ ព្រោះវាអាចធ្លាយចេញតាមសំបកចូលទៅក្នុងសាច់ខាងក្នុង។
លើសពីនេះ ក្រុមអ្នកស្រាវជ្រាវចិនមួយក្រុមបានចុះផ្សាយលទ្ធផលពិសោធលម្អិត ដើម្បីបញ្ជាក់ថា ថ្នាំសម្លាប់សត្វល្អិតនៅតែអាចជាប់នឹងអាហារបន្ទាប់ពីលាងរួច។
មានវិធីបីយ៉ាងមានប្រសិទ្ធភាពក្នុងការយកថ្នាំសម្លាប់សត្វល្អិតភាគច្រើនគឺ៖ បកសំបក លាងជាមួយនឹងដំណោះស្រាយគីមី និង ស្រុះ ក្នុងទឹករំពុះ។
ជំនួសឱ្យការប្រើទឹកអំបិល អ្នកអាចត្រាំក្នុងសូលុយស្យុង baking soda ឬទឹកខ្មេះ។ អ្នកជំនាញបានណែនាំថា៖ «វានឹងជួយកម្ចាត់ថ្នាំសម្លាប់សត្វល្អិតជាច្រើនដែលមានក្នុងផលិតផល។
ប៉ុន្តែយោងទៅតាមអ្នកស្រាវជ្រាវ វិធីដែលល្អជាងការលាង គឺត្រូវបានណែនាំអោយយកថ្នាំសម្លាប់សត្វល្អិតចេញ ពោលគឺការបកសំបកវាចេញ។ នោះជាដំបូន្មាន ប៉ុន្តែការសម្រេចចិត្តគឺអាស្រ័យលើអ្នកថាតើត្រូវបកសំបកវាឬអត់មុនពេលញ៉ាំវាអាស្រ័យលើទម្លាប់របស់អ្នក ប្រភពអាហារដែលអ្នកទិញ និងរបៀបរៀបចំវា៕