• The People Post

កាតព្វកិច្ចឧកញ៉ាជួយសង្គម ឧកញ៉ា មានបីកម្រិត គឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកញ៉ា។

ការអ្នក​ទទួល​គោរមងារ​ជា​លោក​អ្នក​ឧកញ៉ា មាន​អាយុ​យ៉ាង​តិច ៤៥ឆ្នាំ ត្រូវ​អនុវត្ត​គោរមងារ​ជា​អ្នក​ឧកញ៉ា​យ៉ាង​តិច ៥ឆ្នាំ ហើយ​ត្រូវ​ផ្តល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ១៦.០០០.០០០.០០០ (ដប់​ប្រាំ​មួយ​ប៊ីលាន)រៀល ឬ​ប្រហែល ៤លាន​ដុល្លារ​ឡើង​ទៅ បន្ថែម​ពី​លើ​សមិទ្ធផល​ផ្សេង​ទៀត ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​សង្គម​ជាតិ។

ចំណែកការទទួលបាន គោរមងារ​ជា​អ្នកឧកញ៉ា​ត្រូវ​អនុវត្ត​គោរមងារ​ជា​ឧកញ៉ា​យ៉ាង​តិច៣ឆ្នាំ ផ្តល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ៤.០០០.០០០.០០០ (បួន​ប៊ីលាន)រៀល ឬ​ប្រហែល ១លាន​ដុល្លារ​ឡើង​ទៅ បន្ថែម​ពី​លើ​សមិទ្ធផល​ផ្សេង​ទៀត ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​សង្គម​ជាតិ។

​អ្នក​ទទួលគោរមងារ​ជា​ឧកញ៉ា ត្រូវមាន​អាយុ​យ៉ាង​តិច ១៨ឆ្នាំ ត្រូវ​ផ្តល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ ឬ​កសាង​សមិទ្ធផល​នានា ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ២.០០០.០០០.០០០ (ពីរ​ប៊ីលាន)រៀល ឬ​ប្រហែល ៥០ម៉ឺន​ដុល្លារ​ឡើង​ទៅ។

លោកអ្នក​ឧកញ៉ា អ្នក​ឧកញ៉ា និង​ឧកញ៉ា ត្រូវ​បង់​វិភាគ​ទាន​ប្រចាំឆ្នាំ ចន្លោះ​ពី ៨ពាន់ ដុល្លារ​ដល់ ១០ ម៉ឺន​ដុល្លារ​ ជូន​រដ្ឋ។

នេះបើយោង​តាម​ អនុក្រឹត្យ​ថ្មីមួយ របស់រាជរដ្ខាភិបាលស្ដីពី​បែប​បទ និង​នីតិ​វិធី​នៃ​ការ​ស្នើ​សុំ និង​វាយ​តម្លៃ​ ក្នុង​ការ​ផ្តល់​គោរមងារ​ឧកញ៉ា និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ ចុះថ្ងៃទី៤មិថុនាឆ្នាំ២០២៤៕