នៅចាំគាត់ទេ ថ្ងៃនេះខួប៦ឆ្នាំនៃមរណភាពរបស់គាត់
លោកBeat Richnerជាគ្រូពេទ្យជំនាញព្យាបាលជំងឺកុមារនៅទីក្រុងហ្សូរិច (Zurich) ។ លោកត្រូវបានកាកបាទក្រហមប្រទេសស្វីសបញ្ជូនមកធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញនាចន្លោះឆ្នាំ ១៩៧៤-៧៥ និងត្រូវបង្ខំចិត្តត្រឡប់ទៅស្វីសវិញ ក្នុងអំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ (ឬរបបខ្មែរក្រហម)។ លោកជាវេជ្ជបណ្ឌិត និងជាតន្ត្រីករសេឡូ (Cello) ហើយលោកបានបង្កើតតួអង្គមួយឈ្មោះថា Beatocello ដែលតួអង្គម្នាក់នេះហើយជាអ្នកស្វះស្វែងរកមូលនិធិមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីកុមារកម្ពុជា។
មជ្ឈមណ្ឌលបុប្ផាណា បានចូលរួមរំឭកខួប ៦ ឆ្នាំនៃមរណភាពរបស់លោកវេជ្ជបណ្ឌិត បេអាត រិចន័រ (៩ កញ្ញា ២០១៨ – ៩ កញ្ញា ២០២៤) ដោយបានចាក់បញ្ចាំង វីដេអូឯកសារចំនួន ៤ រឿង និយាយ ពីជីវិតរបស់លោកវេជ្ជបណ្ឌិត នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានរឿង៖
១. លោកវេជ្ជបណ្ឌិត រិចន័រ (Richner) ! កុំធ្វើការដល់យប់អធ្រាត្រពេក
២. ជីវិតនៅក្នុងវត្តអារាម
៣. ១៥ ឆ្នាំនៃមន្ទីរពេទ្យគន្ធបុបា្ផ
៤. …ពេលវេលានៅតែបន្ត