• The People Post

ធ្មេចបើក អាកាសយានដ្ឋានអន្តរជាតិថ្មី បានចាប់ផ្តើមហោះហើរសាកល្បងហើយ

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមឱ្យយន្តហោះ ហោះហើរ សាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិ ការ ហោះហើរ ពេញលេញ ក្នុងឆមាសទី១ ឆ្នាំ ២០២៥។

ការ ហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី ៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ។វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធ វិទ្យុទាក់ទងជាដើម។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយាន ដ្ឋាន ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និង អនុញ្ញាត ឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។ យន្តហោះ យក្ស របស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នក ដំណើរ បានច្រើនជាង ៥០០នាក់។

អាកាសយានដ្ឋាន ថ្មីនេះ កំពុងដំណើរការនៅឡើយពោល ការសាងសង់បានជិត ៨៤ភាគរយ ដោយចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក៕