• The People Post

សាធារណរដ្ឋកូរ៉េចូលខ្លួនថែរក្សាអង្គវត្តយើង

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារបេតិកភណ្ឌកូរ៉េ ជួបពិភាក្សាការងារជួសជុល អភិរក្សក្នុងតំបន់អង្គរ។

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោល ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងអគ្គនាយករង ជួបពិភាក្សាការងារជាមួយលោក Na JungHee អគ្គនាយកនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ របស់ស្ថាប័នភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korea Heritage Agency) ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតលើកិច្ចការជួសជុល អភិរក្សនៅក្នុងក្រុងអង្គរធំនៃរមណីយដ្ឋានអង្គរ ជាពិសេសសកម្មភាពផ្សេងៗដើម្បីលើកកម្ពស់វិស័យទេសចរណ៍៕