ការប៉ះទង្គិចគ្នានៅខាងក្រៅសភាអាហ្សង់ទីន បន្ទាប់ពីការដំឡើងប្រាក់សោធននិវត្តន៍ ត្រូវបានរារាំង
ក្រុមអ្នកតវ៉ានៅប្រទេសអាហ្សង់ទីន បានប៉ះទង្គិចជាមួយនគរបាលនៅខាងក្រៅសភារបស់ប្រទេសកាលពីថ្ងៃពុធ ទី១១ ខែកញ្ញា បន្ទាប់ពីសមាជិកសភាជាន់ទាប បានបោះឆ្នោតរារាំងការដំឡើងប្រាក់សោធនវត្តន៍តាមផែនការ ដែលត្រូវបានជំទាស់ដោយប្រធានាធិបតីសេរីស្តាំនិយមជ្រុល លោក Javier Milei ។
សភា បានបោះឆ្នោតគាំទ្រ១៥៣សំឡេង លើការដំឡើងប្រាក់សោធននិវត្តន៍ ដោយ៨៧សំឡេងប្រឆាំងនឹងការដំឡើងនេះ ដែលតិចជាងពីរភាគបីដែលត្រូវការដើម្បីអនុម័តសេចក្តីស្នើច្បាប់ បន្ទាប់ពី លោក Milei ធ្លាប់បានប្រើសិទ្ធវ៉េតូ ដោយនិយាយថា ខ្លួនបានដាក់ផែនការរបស់ប្រទេស សម្រាប់តុល្យភាពសារពើពន្ធ ដែលស្ថិតក្នុងហានិភ័យ។
ខណៈព័ត៌មាននៃការបោះឆ្នោតនេះបានផ្សព្វផ្សាយ មនុស្សរាប់រយនាក់ដែលកំពុងតវ៉ានៅទីក្រុង Buenos Aires បានទម្លាយរបាំងការពារដែលនគរបាលបានដំឡើង ហើយបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ នៅតាមដងផ្លូវ។
រដ្ឋាភិបាលប្រទេសអាហ្សង់ទីន កំពុងជំរុញកញ្ចប់រឹតត្បិតថវិកាដ៏តឹងរ៉ឹងនៃការកាត់បន្ថយការចំណាយ ដើម្បីបង្វែរឱនភាពសារពើពន្ធជាច្រើនឆ្នាំ និងទប់ទល់នឹងអតិផរណាហក់ឡើងខ្ពស់ ដែលបានជួយជំរុញហិរញ្ញវត្ថុរបស់រដ្ឋ ប៉ុន្តែបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិតប្រាកដ និងធ្វើឱ្យប្រជាជនកាន់តែច្រើន ស្ថិតនៅក្នុងភាពក្រីក្រ។