លោក Zelenskyy នឹងដាក់សម្ពាធលើរុស្ស៊ី ជាមួយនឹងផែនការសន្តិភាពថ្មី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកសង្ឃឹមថានឹងបង្ហាញផែនការដល់សម្ព័ន្ធមិត្ត ដែលអាចជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាម។
លោក Zelenskyy បាននិយាយសំដៅទៅលើផែនការកាលពីថ្ងៃពុធក្នុងអំឡុងសន្និសីទសារព័ត៌មាន សម្រាប់សន្និសីទអន្តរជាតិនៅទីក្រុងគីវ ស្តីពីតំបន់គ្រីម៉េ ដែលរុស្ស៊ីបានដាក់បញ្ចូលឧបសម្ព័ន្ធជាឯកតោភាគី។
លោកបាននិយាយថា ផែនការ «នឹងមានទាំងឥទ្ធិពលផ្លូវអារម្មណ៍ និងនយោបាយ ហើយនៅក្នុងលក្ខខណ្ឌនៃអាវុធលើការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការបញ្ចប់សង្រ្គាម។
លោក Zelenskyy បាននិយាយថា ផែនការនឹងត្រូវបានបង្ហាញនៅមុនកិច្ចប្រជុំកំពូលសន្តិភាពលើកទី២ ដែលលោកមានបំណងធ្វើឡើងនៅចុងឆ្នាំនេះ។ លោកបាននិយាយបន្តថា «ប្រសិនបើដៃគូនានាគាំទ្រផែនការនេះ វានឹងបង្កភាពងាយស្រួលដល់អ៊ុយក្រែន ដើម្បីបង្ខំឱ្យរុស្ស៊ី បញ្ចប់សង្គ្រាម»។
លោក Zelenskyy ចង់រៀបចំកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោកនៅដើមខែវិច្ឆិកា នៅមុនកិច្ចប្រជុំកំពូលសន្តិភាព។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy ស្ថិតក្នុងចំណោមអ្នកចូលរួមសន្និសីទអន្តរជាតិស្តីពីតំបន់គ្រីម៉េ។
ក្នុងអំឡុងពេលសន្និសីទ លោក Zelenskyy បានសម្តែងការតាំងចិត្តដណ្តើមយកការគ្រប់គ្រងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីមកវិញ។