៦ហេតុផលបញ្ជាក់ពីអត្ថប្រយោជន៍ នៃការចេញទៅជាមួយធម្មជាតិ សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត
មនុស្សមួយចំនួនអាចនឹងទទួលបានដំបូន្មានតាំងពីកុមារភាពមកថា បរិយាកាសធម្មជាតិ ផ្តល់សារៈសំខាន់ ទៅកាន់ខួរក្បាល និងរាងកាយ តាមរយៈខ្យល់បរិសុទ្ធ ឬរូបភាពប្លែកៗ។ ចំពោះគ្រួសារដែលមានលទ្ធភាពមួយចំនួន បានផ្តល់តម្លៃលើចំណុចនេះ ហើឧស្សាហ៍រៀបចំផែនការចេញក្រៅ ដើម្បីរក្សាតុល្យភាពទំនាក់ទំនង និងសុខដុមរមនាទៅកាន់គ្រួសារ។ តាមរយៈគេហទំព័រ Healthmint បានបង្ហាញហេតុផល៦ចំណុច ដែលបញ្ជាក់អំពីអត្ថប្រយោជន៍នៃការឧស្សាហ៍ចេញក្រៅផ្ទះ។
១. ពង្រឹងសុខភាពរាងកាយ ៖ ការចេញក្រៅ ជាសកម្មភាពដែលពាំនាំបាននូវគុណតម្លៃយ៉ាងអនេកមួយ គឺធ្វើឱ្យរាងកាយរឹងមាំ មានសុខភាពល្អ ក៏ដូចជា ការបង្កើនភាពលឿនរហ័ស និងបត់បែន កាត់បន្ថយអាការស្រ្តេស និងបញ្ចៀសហានិភ័យចង្វាក់បេះដូងដើរមិនប្រក្រតី។
២. គុណភាពនៃការគេង ៖ កម្រិត នៃភាពស្មុគស្មាញត្រូវបានទម្លាក់ចុះឱ្យនៅកម្រិតទាប នៅពេលដែលមានទម្លាប់ចំណាយពេលនៅខាងក្រៅផ្ទះបានច្រើន។ បើក្នុងករណីដែលទទួលទានដំណេក មិនបានគ្រប់គ្រាន់នៅពេលយប់ គួរតែដល់ពេលងាកមកចាប់អារម្មណ៍ការចំណាយពេលនៅជាមួយធម្មជាតិនៅពេលថ្ងៃ ឬក៏អនុញ្ញាតឱ្យរាងកាយទទួលពន្លឺព្រះអាទិត្យ ដើម្បីជួយឱ្យស្ថានភាពផ្លូវចិត្តស្ងប់ និងជួយសម្រួលដល់ការគេងនៅពេលយប់។
៣. បង្កើនអារម្មណ៍ល្អប្រសើរ ៖ បរិយាកាសខាងក្រៅផ្ទះ ជាកត្តាកាត់បន្ថយអាការថប់បារម្ភ និងបញ្ចៀសពីជំងឺបាក់ទឹកចិត្ត។ បន្ថែមពីនោះ ការអនុញ្ញាតឱ្យពន្លឺខាងក្រៅផ្ទះ ជះចូលទៅក្នុងបន្ទប់ ឬក៏ផ្ទះ ក៏ជាចំណែកជួយកែច្នៃសុខភាពផ្លូវចិត្តឱ្យល្អប្រសើរបានមួយចំណែកធំ ហើយពន្លឺពីខាងក្រៅរួមចំណែកពង្រឹងស្មារតីឱ្យមានការផ្តោតចំពោះបច្ចប្បន្នភាព។
៤. ជំរុញភាពច្នៃប្រតិដ្ឋ ៖ មូលហេតុដែលអះអាងថា ភាពច្នៃប្រតិដ្ឋនឹងកើតមានតាមរយៈការចេញទៅក្រៅ ព្រោះបរិយាកាសខាងក្រៅបង្កើនបានរូបភាពថ្មីៗ ហើយបរិយាកាសខាងក្រៅជំរុញដល់គុណភាពគេង ដែលទាំងអស់នេះហើយ ជាកត្តារួមផ្សំនាំឱ្យលេចចេញនូវគំនិតថ្មីៗ។
៥. អភិវឌ្ឍន៍ទូទៅនៃរាងកាយ ៖ សកម្មភាពលំហាត់ប្រាណរាងកាយជាច្រើន ដែលជាកត្តាជំរុញឱ្យចេញក្រៅផ្ទះ ហើយនាំបាននូវសុខភាពល្អត្រឡប់មកវិញ មានដូចជា ដើរស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹក ស្រូលខ្យល់អាកាសបរិសុទ្ធនៅកន្លែងមានធម្មជាតិ ទៅធ្វើលំហាត់ប្រាណនៅទីតាំងណាមួយ រត់ឬធ្វើយូហ្កានៅតាមសួនសាធារណៈ ដែលសកម្មភាពទាំងនេះគឺជាការវិនិយោគថវិកាក្នុងកម្រិតទាប ហើយទទួលផលក្នុងកម្រិតខ្ពស់។
៦. ឱកាសជួបមនុស្សថ្មីៗ ៖ ការចេញទៅមជ្ឈដ្ឋានថ្មីៗ មិនត្រឹមតែផ្តល់គុណសម្បត្តិចំពោះសុខភាពផ្លូវចិត្ត និងផ្លូវកាយនោះទេ ទន្ទឹមគ្នានោះ គេអាចឆ្លៀតយកឱកាសនេះ ក្នុងការធ្វើទំនាក់ទំនងបន្ថែមជាមួយមនុស្សថ្មីៗ ទៅកាន់ជីវិតរស់នៅប្រចាំថ្ងៃ ការសិក្សា និងការងារ ដែលជាកត្តានាំឱ្យមានការចែករំលែកបទពិសោធន៍ឬការសួរសុខទុក្ខគ្នា ឬការស្វែងរកមនុស្សដែលមានទស្សនៈស្រដៀងគ្នា ដែលអាចកាត់បន្ថយភាពតានតឹង និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន៕