• The People Post

ជួយភ្នែកច្រើនណាស់ ! វីតាមីនសំខាន់ៗក្នុងបន្លែ និងផ្លែឈើជួយសុខភាពភ្នែក

១. តា​មីន​A​និង​បេ​តា​ការ៉ូ​ទី​ន

វីតាមីន​A គឺជា​បណ្ដុំ​នៃ​សារធាតុ​កម្ចាត់​ជាតិពុល​ជួយ​ការពារ​ភ្នែក និង​រក្សា​របកគំហើញ​ឲ្យ​នៅ​ល្អ​។ វីតាមីន​នេះ​ជួយ​សាច់ដុំ​ភ្នែក​និង​ស្រទាប់​កញ្ចក់ភ្នែក ( cornea) ប្រឆាំង​នឹង​ការ​ចម្លងរោគ​បង្ក​ដោយ​បាក់តេរី ឬ​វីរុស​។ វីតាមីន​A​មាន​ផ្ទុក​នៅ​ក្នុង​បន្លែ និង​ផ្លែ​ឈើ​ជា​ច្រើន​ដែល​មាន​ពណ៌​ខុស​ៗ​គ្នា​មានឈ្មោះ​ថា​ព្រី​វីតាមីន​A និង​សារធាតុ​ការ៉ូ​ទី​ន​។ នៅ​ពេល​ដែល​សមាសធាតុ​ទាំងនេះ​ផ្ដល់​ទៅ​ឲ្យ​រាង​កាយ ពួក​វា​នឹង​ក្លាយទៅជា​សារធាតុ​រ៉េ​ទី​ណុ​ល​ដែល​នាំ​យក​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​កាន់​ភ្នែក​។ សារធាតុ​បេ​តា​ការ៉ូ​ទី​ន​មាន​ផ្ទុក​នៅ​ក្នុង​បន្លែ​ពណ៌​លឿង ឬ​ក្រហម​ដូច​ជា​ការ៉ុត ស្ពៃ​ស្ពី​ណាត់ សណ្ដែកខៀវ ប៉េងប៉ោះ ម្ទេស​ប្លោក ដំឡូងជ្វា និង​ត្រសក់ស្រូវ​។

២. វីតាមីន​C

វីតាមីន​C ជួយ​បង្ការ​ហានិភ័យ​ជំងឺ​ភ្នែក​ជា​ច្រើន​មាន​ដូច​ជា​ភ្នែក​ឡើងបាយ ជំងឺ​រលាក​ភ្នែក​ដោយសារ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ឡើង​សម្ពាធ​ភ្នែក​។ លើស​ពី​នេះ​ទៀត​វីតាមីន​នេះ​ក៏​កែប្រែ​រូបរាង និង​បង្កើន​កម្លាំង​ជាលិកា​ភ្ជាប់​ដូច​ជា​ខូ​ឡា​ជែ​ន​និង​ការពារ​ផ្ទៃ​ភ្នែក​និង​ស្រទាប់​កញ្ចក់ភ្នែក​។ ចលនា​នៃ​ប្រព័ន្ធ​របត់​ឈាម​ក៏​ជួយ​ដឹកនាំ​ទៅ​ដល់​សរសៃ​ប្ដូរ​នៃ​ស្រទាប់​រេ​ទី​ន​ដែល​ជួយ​បង្ការ​ជំងឺ​រលាក​កែវភ្នែក​ពេល​វ័យ​ជរា​(AMD)​។ វីតាមីន​C មាន​ផ្ទុក​នៅ​ក្នុង​បន្លែ​ដែល​មាន​ជាតិ​ជូរ​ជា​ច្រើន​ដូច​ជា ក្រូចឆ្មារ បន្លែ​សម្បក​លឿង ក្រូច​លឿង និង​ទំពាំងបាយជូរ​ជាដើម​។ មានការ​ណែនាំ​មួយ​លើក​ឡើង​ថា​ការ​ញ៉ាំ​ទឹកក្រូច​លឿង​ស្រស់​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​រក្សា​សុខភាព​កែវភ្នែក​។

៣. វីតាមីន​E

វីតាមីន​E​គឺ​មាន​សារៈ​ប្រយោជន៍​ក្នុង​ការ​បង្ការ​បញ្ហា​ចុះ​អន់​ខ្សោយ និង​ជំងឺភ្នែកឡើងបាយ​។ គ្នា​យើង​អាច​ស្វែងរក​វីតាមីន​E​នៅ​ក្នុង​សណ្ដែក គ្រាប់​អាល់​ម៉ុ​ន គ្រាប់​ផ្កាឈូករ័ត្ន ស្ពៃ​ស្ពី​ណាត់ ប៉េងប៉ោះ ផ្លែ​គី​វី ស្វាយ និង​សណ្ដែក​ផ្សេង​ៗ​ទៀត​បាន​។

៤. វីតាមីន​D

គ្រូពេទ្យ​ឯកទេស​ភ្នែក​តែងតែ​ណែនាំ​ឲ្យ​យើង​បាន​ត្រូវ​ពន្លឺព្រះអាទិត្យ​ដើម្បី​បាន​ស្រូប​យក​ពន្លឺព្រះអាទិត្យ​ជួយ​បង្កើន​សុខភាព​កែវភ្នែក ព្រមទាំង​ជួយ​ដល់​រាង​កាយ​ក្នុង​ការ​ធ្វើ​សំយោគ​វីតាមីន​D​។ វីតាមីន​D ក៏​អាច​ជួយ​បង្ការ​ជំងឺ​AMD និង​បង្កើន​របកគំហើញ​ផង​ដែរ​។ ក្រៅពី​ពន្លឺព្រះអាទិត្យ យើង​អាច​ទទួល​បាន​វីតាមីន​D​តាម​រយៈ​ការ​ញ៉ាំ​សាច់​ត្រី​សាល់​ម៉ុ​ន ត្រី​ស្បៃ​កា ត្រី​សា​ឌី​ន ទឹកដោះគោ និង​ផ្លែ​ឈើ​ផ្សេង​ៗ​។

៥. អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​–៣

អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​–៣ ជួយ​បង្កើន​សុខភាព​ស្រទាប់​រេ​ទី​ន បង្កើត​ទឹកភ្នែក​កាត់​បន្ថយ​សម្ពាធ និង​បង្ការ​ហានិភ័យ​នៃ​ជំងឺ​AMD​។ អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​–៣​សម្បូរ​នៅ​ក្នុង​សណ្ដែក វ៉​ល​ណាត់ គ្រាប់​ផ្កាឈូករ័ត្ន ខ្លាញ់ត្រី និង​ប្រេង​អូ​លីវ​។ ជា​ពិសេស​ត្រី​សាល់​ម៉ុ​ន​ដែល​យើង​គួរតែ​បរិភោគ​ជា​ប្រចាំ​ព្រោះ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​អូ​មេ​ហ្គា​–៣​។

ការ​ផ្ដល់​នូវ​វីតាមីន​ដល់​រាង​កាយ​តាម​រយៈ​ប្រភព​ធម្មជាតិ​បែប​នេះ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​សុខភាព​ភ្នែក​។ ក្រៅពី​នេះ​យើង​ក៏​អាច​ប្រើ​ប្រភព​ផ្សេង​ទៀត​ក្នុង​ការ​ផ្ដល់​វីតាមីន​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ភ្នែក​អ្នកផង​ដែរ​៕