• The People Post

ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីអង់គ្លេស ជួបគ្នា ខណៈរុស្ស៊ីព្រមានជុំវិញមីស៊ីលសម្រាប់អ៊ុយក្រែន

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក គៀ ស្តាម័រ(Keir Starmer) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រ ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាថាតើត្រូវអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ឲ្យដោយប្រទេសលោកខាងលិចចូលទៅក្នុងប្រទេសរុស្ស៊ីឬយ៉ាងណា ជាជម្រើសមួយដែលបានធ្វើឱ្យភាពតានតឹងកើនឡើងជាមួយទីក្រុងមូស្គូ។

ជំនួបនេះ ធ្វើឡើង ដោយទីក្រុងគីវជំរុញយ៉ាងខ្លាំងសម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់សព្វាវុធ ហើយប្រធានាធិបតី លោក Volodymyr Zelenskyy បានចោទប្រកាន់ប្រទេសលោកខាងលិចថា «ភ័យខ្លាច» សូម្បីតែជួយអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីលដែលចូលមក ខណៈលោកខាងលិចបានធ្វើជាមួយប្រទេសអ៊ីស្រាអែល។

ប៉ុន្តែ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការដកចេញការរឹតត្បិតលើអ៊ុយក្រែន នឹងមានន័យថា សម្ព័ន្ធយោធាណាតូ «កំពុងធ្វើសង្រ្គាម» ជាមួយទីក្រុងមូស្គូ។

ក្នុងសញ្ញានៃការកើនឡើងភាពតានតឹងកាន់តែខ្លាំង រុស្ស៊ីបានលុបចោលសារតាំងរបស់អ្នកការទូតអង់គ្លេសចំនួនប្រាំមួយរូប ដែលខ្លួនបានចោទប្រកាន់ពីបទចារកម្ម ជាអ្វីដែលទីក្រុងឡុងដ៍របស់អង់គ្លេស ហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន។

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស និងសហរដ្ឋអាមេរិក បានរាយការណ៍ថា ការប្រុងប្រយត្ន័ដែលលោក Biden បានត្រៀមជាស្រេចដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនដាក់ពង្រាយមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស និងគ្រាប់រំសេវស្រដៀងគ្នារបស់ប្រទេសបារាំង ដោយប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ប៉ុន្តែពុំមែនជាមីស៊ីលបាលីស្ទីកតាកទិកល្បឿនលឿនជាងសំឡេង អឹ ថេកឃឹមស៍( ATACMS) ដែលផលិតដោយសហរដ្ឋអាមេរិកខ្លួនឯងនោះទេ។ សេតវិមាន បាននិយាយសម្រាលពីឱកាសនៃការសម្រេចចិត្តភ្លាមៗណាមួយដែលកើតចេញពីកិច្ចពិភាក្សារបស់លោក ជាមួយលោក Starmer ដែលកំពុងធ្វើទស្សនកិច្ចលើកទីពីរ ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីបានចូលកាន់តំណែង ក្នុងខែកក្កដា។