លោកអ្នក ស្គាល់ ព្រៃឈើកណ្តាលភ្នំពេញដែលឬទេ?
តើអ្នកកំពុងស្វែងរកទីកន្លែងស្រស់បំព្រង ដើម្បីថតរូបស្អាតៗជាមួយធម្មជាតិនៅភ្នំពេញមែនទេ?
ឧទ្យានស្ថានទូតបារាំង ដែលមានដើមឈើត្រឈឹងត្រឈៃ និងផ្កាចម្រុះពណ៌ គឺជាតំបន់បៃតងដ៏វិសេសវិសាល ជាកន្លែងមួយសម្រាប់ការថតរូបតែម្នាក់ឯង ជាមួយគ្រួសារ ឬជាមួយមិត្តភក្តិ។
ស្ថានទូតបារំាង បានប្រកាសអញ្ជើញបងប្អូន ចូលទស្សនាឧទ្យានស្ថានទូតនៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល (បើអាកាសធាតុអំណោយផល) ក្នុងទិវាបេតិកភណ្ឌ។ ចូលដោយសេរី ។
ស្ថានទូតបញ្ជាក់ថា ក្រោយពេលមកទស្សនាឧទ្យានស្ថានទូត សូមកុំភ្លេចបង្ហោះរូបថតដ៏ស្រស់ស្អាតជាងគេរបស់អ្នកនៅកន្លែងបញ្ចេញមតិខាងក្រោមនេះ ឬនៅលើទំព័រហ្វេសប៊ុករបស់អ្នកដោយគ្រាន់តែ Tag ទំព័រហ្វេសប៊ុករបស់ស្ថានទូតបារំាង៕