ចាំមើល ថ្ងៃ២០កញ្ញាខាងមុខ សមាសភាពរដ្ឋាភិបាលកែសម្រួលម្តេចខ្លះ?
តាមសេចក្តីជូនដំណឹង រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប។
ការកែសម្រួលនេះ ជាអ្វីដែលសាធារណជន ចង់ដឹងថា តើមានការផ្លាស់ប្តូរកែសម្រួលអ្វីខ្លះ?តើនឹងមានការផ្លាស់ប្តូររដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី? រងចាំការប្រជុំរដ្ឋសភា នាថ្ងៃទី២០កញ្ញានេះទាំងអស់គ្នា៕