• The People Post

សមាជិកបក្សសាធារណរដ្ឋ រារាំងសំណើច្បាប់ IVF ទោះបីជាលោក Trump គាំទ្រក៏ដោយ

សំណើច្បាប់ព្រឹទ្ធសភាអាមេរិក ដែលមានគោលបំណងពង្រឹងការការពារសហព័ន្ធ និងពង្រីកការធានារ៉ាប់រងសម្រាប់ការព្យាបាលលើការបង្កកំណើត បានបរាជ័យកាលពីថ្ងៃអង្គារ (១៧ កញ្ញា) ខណៈគណបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំងនឹងសំណើនោះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Donald Trump បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយការបញ្ចេញសំឡេងគាំទ្រចំពោះគោលនយោបាយបែបនេះ។

សំណើច្បាប់នេះបានបរាជ័យក្នុងសំឡេង ៥១-៤៤ ដោយតិចជាងកម្រិត ៦០សំឡេងដែលត្រូវការ បន្ទាប់ពីអ្នកសាធារណរដ្ឋភាគច្រើនបានបោះឆ្នោតប្រឆាំងនឹងច្បាប់នោះជាលើកទីពីរ។

អ្នកជំរុញសំណើនេះគឺព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យ លោកស្រី ថែមមី ដាក់វើស (Tammy Duckworth) បានព្យាយាមជាលើកដំបូងក្នុងការបោះឆ្នោតលើសំណើច្បាប់ដូចគ្នានេះកាលពីចុងខែកុម្ភៈ បន្ទាប់ពីតុលាការកំពូលរដ្ឋអាឡាបាម៉ា បានសម្រេចថាអំប្រ៊ីយ៉ុងដែលប្រើក្នុងការបង្កកំណើត ឬហៅថាការបង្កកំណើតដោយដកយកមេជីវិតតាមរបៀបអាយវីអេហ្វ (IVF) គួរតែត្រូវគិតគូរដល់កុមារ ដែលបង្កគ្រោះថ្នាក់ដល់ការទទួលបានការព្យាបាលដែលប្រើប្រាស់ដោយជនជាតិអាមេរិករាប់លាននាក់ជារៀងរាល់ឆ្នាំ។

បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ លោក Trump បាននិយាយកាលពីខែសីហាថា លោកនឹងតម្រូវឱ្យរដ្ឋាភិបាល ឬក្រុមហ៊ុនធានារ៉ាប់រងបង់ប្រាក់សម្រាប់ការបង្កកំណើត IVF nVប្រសិនបើលោកជាប់ឆ្នោត ដែលបង្កការភ្ញាក់ផ្អើលដល់សមាជិកបក្សសាធារណរដ្ឋមួយចំនួន ដែលមានភាពចម្រូងចម្រាសលើរឿងនេះ។ យុទ្ធនាការរបស់លោក Trump មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេកាលពីថ្ងៃអង្គារ៕