លោក Shigeru Ishiba នឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន បន្ទាប់ពីឈ្នះការបោះឆ្នោត ក្នុងបក្ស LDP
បន្ទាប់ពីព្យាយាម ៥ដង អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba នឹងដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) និងប្រទេសជប៉ុន។
អ្នកនយោបាយជើងចាស់ លោក Ishiba ដែលបានកាន់តំណែងជាអគ្គលេខាធិការបក្សផងដែរនោះ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានបក្ស LDP នៅថ្ងៃសុក្រនេះ ដោយបានយកឈ្នះរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោក Sanae Takaichi ក្នុងការបោះឆ្នោតជុំទី២ ហើយនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយ បន្ទាប់ពីការបោះឆ្នោតសភា៕